ការហាមឃាត់បណ្ដាញសង្គម និងអ៊ីនធឺណិតនៅប្រទេសតួកគី
21/11/2016 - 1 នាទីអាន
បានធ្វើបច្ចុប្បន្នភាព៖ 26/10/2021
បន្ទាប់ពីការឃាត់ខ្លួនសមាជិកសភាគាំទ្រជនជាតិឃឺដចំនួន ១២ នាក់ មកពីគណបក្សប្រជាធិបតេយ្យប្រជាជន (HDP) នៅព្រលឹមស្រាងៗនាថ្ងៃទី ៤
ខែវិច្ឆិកា Facebook, Twitter, Instagram, YouTube, WhatsApp និង Skype ត្រូវបានបិទខ្ទប់នៅក្នុងប្រទេសតួកគី។ មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត Turk
Telekom បានផ្តាច់ដំណើរការចូលប្រើប្រាស់អ៊ីនធឺណិតទាំងស្រុង ឬបានបន្ថយល្បឿន
ការតភ្ជាប់រហូតដល់មិនអាចភ្ជាប់បាន។
ទោះបីជាមិនមានការសម្រេចជាផ្លូវការអំពីការរឹតបន្តឹង និងការបកស្រាយរបស់ BTK
ថាមានបញ្ហាបច្ចេកទេសនៅទូទាំងប្រទេសតួកគីក៏ដោយ នាយករដ្ឋមន្ត្រី
Binali Yildirim បានថ្លែងសេចក្តីថ្លែងការណ៍មួយ
នៅពេលក្រោយមកក្នុងថ្ងៃដដែល ហើយបានលើកឡើងថា «ដោយសារហេតុផលសន្តិសុខ វិធានការប្រភេទទាំងនេះអាច
ត្រូវបានចាត់ឡើងពីពេលមួយទៅពេលមួយ។ ទាំងនេះគឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ។ អ្វីៗទាំងអស់នឹងវិលត្រឡប់ទៅរក
ភាពប្រក្រតីវិញ បន្ទាប់ពីគ្រោះថ្នាក់ត្រូវបានលុបបំបាត់។»
ការហាមឃាត់បណ្តាញសង្គម និងអ៊ីនធឺណិតបានបញ្ចប់នៅល្ងាចបន្ទាប់នៅក្នុងតំបន់ភាគច្រើននៃ
ប្រទេស ប៉ុន្តែនៅតែមានបញ្ហាតភ្ជាប់ក្នុងរយៈពេលខ្លីមួយចំនួនក្នុងអំឡុងពេល
ចុងសប្តាហ៍នៅតាមតំបន់មួយចំនួន ហើយមានសេចក្តីរាយការណ៍ថា អ្នកប្រើប្រាស់ Turk Telekom មួយចំនួនមិនមាន
អ៊ីនធឺណិតប្រើប្រាស់ក្នុងរយៈពេលយូរជាងនេះ។
នៅថ្ងៃដដែលនោះ ស្ថាប័នព័ត៌មានក្នុងស្រុកជាច្រើនបានរាយការណ៍ថា អាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន
និងទំនាក់ទំនងរបស់តួកគី (BTK) បានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត
នៅក្នុងប្រទេសបិទខ្ទប់ឧបករណ៍គេចផុតពី
ការត្រួតពិនិត្យរឹតត្បិត រួមទាំង Psiphon ផងដែរ។ បើទោះជាមានពាក្យចចាមអារ៉ាមក៏ដោយ Psiphon មិនបានឃើញ
សញ្ញាណាមួយដែលបង្ហាញថាសេវាកម្មរបស់ខ្លួនរងផលប៉ះពាល់អវិជ្ជមាននោះឡើយ។
BTK បានបដិសេធថា មិនមានការបញ្ជាឱ្យបិទខ្ទប់ឧបករណ៍គេចផុតនោះទេ ប៉ុន្តែ
លោក Ahment Arslan ដែលជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដែនសមុទ្រ និងគមនាគមន៍ បានមានប្រសាសន៍ថា «យើង
គ្រាន់តែកម្រិតការប្រើប្រាស់ VPN ដោយសារហេតុផលភេរវកម្មប៉ុណ្ណោះ។ ពិតណាស់ គ្មាននរណាម្នាក់នឹង
មានការជំទាស់ចំពោះរឿងនេះឡើយ។»
