"សួស្ដីគុយបា!"
28/9/2016 - 1 នាទីអាន
បានធ្វើបច្ចុប្បន្នភាព៖ 26/9/2021
តើអ្នកដឹងទេថា ប្រទេសគុយបាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការរឹតត្បិតការចូលប្រើអ៊ីនធឺណិតខ្លាំងជាងគេបំផុតនៅលើពិភពលោក? ការចូលប្រើអ៊ីនធឺណិតនៅផ្ទះត្រូវបានហាមឃាត់ ហើយទោះបីជារដ្ឋាភិបាលកំពុងដាក់ឱ្យប្រើប្រាស់ទីតាំង WiFi សាធារណៈកាន់តែច្រើនឡើងៗក៏ដោយ ក៏វាមានតម្លៃ 2$ ក្នុងមួយម៉ោង ដែលនៅប្រទេសគុយបា គឺស្មើនឹងមួយភាគដប់នៃប្រាក់ខែប្រចាំខែទៅហើយ។ សូម្បីតែពេលនោះក៏ដោយ អ្នកប្រើប្រាស់មិនអាចបើកមើលគេហទំព័រដោយសេរីនោះទេ - ពួកគេស្ថិតនៅក្រោមការឃ្លាំមើលរបស់រដ្ឋាភិបាល ហើយគេហទំព័រប្រឆាំងរដ្ឋាភិបាលត្រូវបានរារាំង។ ល្បឿនអ៊ីនធឺណិតគឺយឺតខ្លាំងណាស់។
Psiphon បានមានវត្តមាននៅទីក្រុង Miami ក្នុងខែនេះនៅឯ Cuba Internet Freedom Forum ដែលជាសន្និសីទមួយដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ ពិនិត្យមើលស្ថានភាពអ៊ីនធឺណិតបច្ចុប្បន្ននៅក្នុងប្រទេសគុយបា និងស្វែងរកវិធីដើម្បីគាំទ្រដល់ការរីកចម្រើនរបស់វា។
ប្រាប់មិត្តភក្តិគុយបារបស់អ្នកទាំងអស់គ្នាថា Psiphon នឹងជួយពួកគេចូលប្រើប្រាស់អ៊ីនធឺណិតសេរី និងបើកចំហ!